ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា លើការរៀបចំ ប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង-ស្រុក តាប្រព័ន្ធវីដេអូអនឡាញ Zoom meeting ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងបានការអញ្ជើញចូលរួមផងដែរពីមន្ទីរពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់ហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសំដៅធ្វើយ៉ាងណាអោយដំណើរការនៃការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកណ្តាលទាំងមូល ប្រព្រឹត្តទៅបានលឿនឆាប់រហ័ស ស្របតាមលក្ខណៈបច្ចេកទេស ច្បាប់ និងអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ដោយធ្វើយ៉ាងណាអោយដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការនៃការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនេះជូនប្រជាពលរដ្ឋ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278274452_301012502207099_44142638726351985_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278620544_301012458873770_8230195663748273526_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278842884_301012618873754_6384157633627695636_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278807083_301012712207078_299674719717831014_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278729228_301012868873729_1440656440916276906_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278471323_301012672207082_4746465537191079597_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278564274_301012772207072_223495339902527406_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278683351_301012572207092_3224507761841105273_n-1024x682.jpg)