រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ផ្លូវបេតុងអាមេចំនួន៦ខ្សែក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ៦ខ្សែ ប្រវែង ៩៧០ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស ០,១៥ ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង៣៧១ម៉ែត្រ រ៉ឺហ្គា១៧កន្លែង និងដាក់ លូរំដោះទឹកមុខកាត់ ០,៣ម៉ែត្រ ប្រវែង ៥២ម៉ែត្រ រ៉ឺហ្គា ១៥កន្លែង ក្នុងភូមិព្រែកហូរលិច ភូមិព្រែកហូរ លិច១ និងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា៖ ការដាក់អោយដំណើរការផ្លូវទាំង៦ខ្សែនាពេលនេះគឺជាសមិទ្ធផលថ្មី បន្ថែមទៀតដ៏មានសារៈសំខាន់ជាទីបំផុត សំរាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ ក៏ដូច ជាប្រជាជនទូរទៅឆ្លងកាត់ សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ បានយ៉ាងងាយស្រួល ជួយរំដោះទឹកជំនន់ដោយទឹកភ្លៀង ដែលជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន។ ឯកឧត្តមបានបន្តថា៖ សមិទ្ធិផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទះ និងការរួមសាមគ្គីនេះហើយ បានធ្វើអោយស្ថានភាព សេដ្ឋកិច្ច សង្គម របស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតផង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបាន ក្លាយជាសរសៃឈាម ដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ឯកឧត្តមបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយមានភាពប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕

អត្ថបទទាក់ទង