ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត នារសៀលថ្ងៃទី១២ ខែមេសា នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំពិធីបុណ្យសង្រ្កាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលខាងមុខនេះ ។ ក្នុងដំណើរអញ្ជើញពិនិត្យ ឯកឧត្ដមបានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមការងាររៀបចំសង្ក្រាន្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីរៀបចំអោយពិធីបុណ្យសង្ក្រាន្តនេះប្រព្រឹត្តទៅបានល្អប្រសើរ និងទទួលបានជោគជ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយើង បានចូលរួមកម្សាន្ត និងលេងសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9214-1024x681.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9246-1024x681.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9197-1024x681.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9201-1024x681.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9185-1024x681.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/IMG_9130-1-1024x681.jpg)