រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធិផលនានា របស់តំបន់ប្រតិបត្តិកសឹករងកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធិផលនានា របស់តំបន់ប្រតិបត្តិកសឹករងកណ្តាល ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តមឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកណ្តាល បានអោយដឹងថា អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធិផល ដែលត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន៖-អគារស្នាក់នៅចំនួន០២ខ្នង កម្ពស់០២ជាន់ ក្នុងមួយខ្នងៗមានទទឹង១០,៥០ម៉ែត បណ្តោយ ៣៦ម៉ែត្រ មានផ្ទៃក្រឡា៣៧៨ម៉ែត្រការ៉េ សរុប២ខ្នងស្មើនឹង៧៥៦ម៉ែត្រការ៉េ។ -អគារផ្ទះបាយចំនួន០១ខ្នង ទទឹង១១ម៉ែត្រ បណ្តោយ៤២ម៉ែត្រ ស្មើនឹង៤៦២ម៉ែត្រការ៉េ។ -អគារបន្ទប់ទឹកចំនួន ០១ខ្នង ទទឹង០៦ម៉ែត្រ បណ្ដោយ២១ម៉ែត្រ មាន១៦បន្ទប់ ស្មើនឹង១២៦ម៉ែត្រការ៉េ។–អគារទីបញ្ហាការចំនួន ០១ខ្នង កម្ពស់០២ជាន់ មានទទឹង២៤,៥ម៉ែត្រ បណ្តោយ៣៣ម៉ែត្រ កម្ពស់១៨ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានសាងសង់រួចរាល់ជាស្ថាពរ ជាអំណោយរបស់គណៈ កម្មាធិការប្រជាជនខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។-ក្លោងទ្វារ របង និងប៉ុស្តិ៍យាមនៅមុខទីបញ្ហាការ។-បណ្តាញលូរំដោះទឹកជុំវិញអគារទីបញ្ហាការថ្មី ប្រវែង ២១៨ម៉ែត្រ។ -ចាក់បេតុងបរិវេណមុខអគារទីបញ្ហាការថ្មី និងខាងមុខក្លោងទ្វារទីបញ្ហាការ ទំហំ ៨០៣ម៉ែត្រការ៉េ។-ក្រាលថ្ម ១x១ លើផ្លូវក្នុងបរិវេណក្នុងទីបញ្ហាការ ៧.៥៧៣,៧២ម៉ែត្រការ៉េ ស្មើនឹង ១៤០ម៉ែត្រគួប។ដោយឡែកអង្គភាពបានជួសជុលកែលំអរអគារមួយចំនួន និងចាក់ដីបំពេញបន្ថែមនៅ ក្នុងទីបញ្ហាការផងដែរ។

អត្ថបទទាក់ទង