រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ នៅខេត្តកណ្ដាល

+++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ” ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ដែលបានប្រារព្ធធ្វើពេលនេះ គឺជាចំណុចវិជ្ជមានថ្មីមួយទៀត បន្ទាប់ពីយើងបានអាក់ខានក្នុងការរៀបចំដោយ ផ្ទាល់ចំនួន ១លើក កាលពីឆ្នាំ២០២១កន្លងទៅ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ឆ្លងចូលក្នុង សហគមន៍ ពិសេសការអូសបន្លាយពេលដ៏យូរ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។ឯកឧត្ដម អភិបាលខេត្ត បន្តថា ការរៀបចំប្រារព្ធ "ទិវាវប្បធម៌ជាតិ” ជារៀងរាល់ឆ្នាំ អស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ បានក្លាយទៅជាផ្នែកមួយនៃតំណអារ្យធម៌ដ៏រុងរឿងរបស់មហានគរខ្មែរនាសម័យអង្គរ ហើយក៏ជាកិត្តិយស របស់ប្រជាជនយើងគ្រប់ៗរូប ដែលបានកើតមកជាជនជាតិខ្មែរ នៅលើទឹកដីដ៏ស្រស់បវរដែលមានវប្បធម៌ដ៏ សម្បូរបែប ដែលបុព្វបុរសខ្មែរបានកសាងឡើងពីមួយជំនាន់ទៅមួយជំនាន់ និង បានបន្សល់ទុកជាមរតកមកដល់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយដូចសព្វថ្ងៃ។ អាស្រ័យហេតុនេះ ទើប "ទិវាវប្បធម៌ជាតិ” ដែលបានប្រារព្ធរៀបចំជាទៀងទាត់ ចាប់ពីឆ្នាំ១៩៩៩ មក គឺបម្រើឱ្យគោលដៅចម្បងដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរយើង និងដើម្បីស្តារវប្បធម៌ជាតិឡើងវិញដែលជាសក្តានុពលដ៏សំខាន់មួយមិនអាចមើលរំលងបាន សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អត្ថបទទាក់ទង