រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រសួងបរិស្ថាន ផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន ៣ គ្រឿង ជូនខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ ម៉ាស៊ីនចម្រោះទឹកស្អាតចំនួន ៣ គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន បានផ្ដល់ជូន អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត វិទ្យាល័យ ហ៊ុន សែនតាខ្មៅ និងសាលាគរុកោសល្យក្រុងតាខ្មៅ ដែលពិធីប្រគល់នេះដែរប្រភពធ្វើនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ គោលបំណងនៃការផ្ដល់ និងបំពាក់ម៉ាស៊ីនចម្រោះទឹកនេះ គឺដើម្បីឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត ប្រជាពលរដ្ឋដែលមកទទួលសេវា នៅអង្គភាពច្រកចេញចូលតែមួយ ឱ្យទទួលបានទឹកហូបគ្រប់គ្រាន់ មានសុខុមាលភាពក្នុងការទទួលទឹកស្អាត កាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក និងជាពិសេសចូលរួមមួយផ្នែកក្នុងការកាត់បន្ថយចំណាយលើការទិញទឹកដបផងដែរ។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខុមាលភាពរបស់ សិស្សានុសិស្សក៏ដូចជាមន្ត្រីរាជការ នឹងការចំណាយរបស់ពួកគាត់ ដោយបានផ្តល់នូវម៉ាស៊ីនចម្រោះទឹកនេះ។ ឯកឧត្តមសង្ឃឹមថា ម៉ាស៊ីនចម្រោះទឹក​នេះ នឹង​ជួយឱ្យ​សិស្សានុសិស្សមានទម្លាប់​ញ៉ាំទឹកស្អាត រស់នៅស្អាត កាត់បន្ថយ​សំរាម ហើយ​សាលា​រៀនមានបរិយាកាសកាន់តែស្រស់បំព្រង។ សូមជម្រាបថា៖ តាមរយៈមន្ទីរបរិស្ថានខេត្ត រហូតមកដល់ថ្ងៃនេះក្នុងខេត្តកណ្តាល បានទទួលម៉ាស៊ីនចម្រោះទឹកស្អាតចំនួន ៤គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន រួមមាន៖ នៅវិទ្យាល័យ ហ៊ុន សែនតាខ្មៅ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល និងសាលាគរុកោសល្យក្រុងតាខ្មៅ។

អត្ថបទទាក់ទង