រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ

+++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជម្រុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដើម្បីធានាឱ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើវិធានការបង្កា និងទប់ស្កាត់ឱ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្តាល។ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ នារសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។បន្ថែមពីលើនេះឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ និងត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្ត តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ពិសេសគឺ ប្រភេទវីរុសបំលែងថ្មីប្រភេទអូមីក្រុង ចូលក្នុងសហគមន៍។សូមជម្រាបផងដែរថា បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលប្រចាំខែកុម្ភៈ គិតត្រឹមថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈនេះ មានបទល្មើស កើតឡើង ២០/១៦លើក កើនឡើង ៤លើក ក្នុងនោះមានបទឧក្រិដ្ឋចុំនួន៨/១លើក កើន ៧លើក និងបទមជ្ឈិមចំនួន ១២/១៥លើក ថយចុះ ៣លើក ។ បទល្មើសគ្រឿងញៀនបង្រ្កាបបានចំនួន ២៨/៣៦លើក ថយចុះ ៨ករណី ចាប់ជនល្មើសបាន ៦៦នាក់ ស្រី៦នាក់ និចាប់យកវត្ថុតាងបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(lce)ចំនួន ១២៥កញ្ចប់ ទម្ងន់ ១៦២,៩៣ក្រាម រថយន្ត ២គ្រឿង ម៉ូតូ ១៤គ្រឿង ទូរស័ព្ទ ៣៧គ្រឿង ជញ្ជីងថ្លឹង១ និងសម្ភារៈវេចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនទៀត។ ករណីចរាចរណ៍ បានកើតមានឡើង ២១/២៦លើក បណ្តាលឱ្យស្លាប់មនុស្ស ១៧នាក់ កើន ៧នាក់ របួស ២១នាក់ ថយចុះ ៣២នាក់។

អត្ថបទទាក់ទង