រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញគោរពរវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុក សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ

++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញគោរពរវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុក សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ។ ស្ថិតក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ប្រតិភូទាំងអស់ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោកជំទាវ សុខ លាង និងក្រុមគ្រួសារ ចំពោះការទទួលមរណៈភាព ដោយក្តីអាឡោះអាល័យបំផុតនូវការបាត់បង់ ស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង ពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះ ភរិយា កូនៗ និងចៅៗ ជាពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវ ឥស្សរជនស្នេហាជាតិមាតុភូមិដ៏សំខាន់មួយរូប ដែលបានតស៊ូ និងធ្វើពលីកម្មរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រឹងប្រែងបំរើជាតិ និងប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់បំផុត និងមានមនសិការខ្ពស់ក្នុងការបម្រើនូវបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ស្នេហាជាតិមាតុភូមិ នៅគ្រប់កាលៈទេសៈ។គណៈប្រតិភូ បានសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៏ បានសោយក្នុងឋានបរមសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។ឯកឧត្តម នាយឧត្តមសេនីយ៍ សុក សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

អត្ថបទទាក់ទង