ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈចលនាស្ត្រី និងជាអនុប្រធានសមាគននារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំស្ត្រី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ពិធីនេះដែរមានការចូលរួមដោយ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បណ្តាញស្រ្តីក្រុង ស្រុក និងបេក្ខជនក្រុមប្រឹក្សាពេញសិទ្ធជាស្ត្រី ឃុំ សង្កាត់ មកពីស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកអង្គស្នួល។វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះស្ត្រី ក្នុងការទទួលបានសេវាសាធារណៈនៅមូលដ្ឋាន និងរំលឹកឡើងវិញ នូវប្រវត្តិ រចនាសម្ព័ន្ធ តួនាទី និងសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ និងអភិវឌ្ឍន៍ និងលើក កម្ពស់ការប្ដេជ្ញាចិត្តរបស់ស្ត្រីឱ្យកាន់តែអង់អាចក្នុងការបំពេញតួនាទីក្នុងជួររដ្ឋាភិបាល។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274570103_265268672448149_8281187018366835407_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274303618_265268715781478_9113785018132208450_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274291385_265268752448141_3084065386888569095_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274687032_265268852448131_9005729317437549142_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274585423_265268892448127_6386537202962287011_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274360901_265268785781471_3337213920422892035_n.jpg)