(ខេត្តកណ្តាល)៖ព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួល និងការថែទាំជនវិបល្លាស គឺស្នាក់នៅក្នុង មជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិល្លាស ស្មារតី។ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលក្រុង ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ លោកនាយករដ្ឋបាលបានមានប្រសាសន៍ថា៖ គោលបំណងនៃកិច្ចប្រជុំគឺផ្ដល់គោលការណ៍ណែនាំថ្មីស្ដីពីការទទួលការថែទាំជនវិបល្លាសស្មារតី ស្នាក់នៅមជ្ឍមណ្ឌលថែទាំនឹងស្តានីតិសម្បទាជនមានវិបល្លាសស្មារតី នឹងដើម្បីសម្រួលការងារនឹងការអនុវត្ត ក៏ដូចដើម្បីត្រៀមនៅមុនព្រឹត្តការណ៍សំខាន់នៅឆ្នាំ២០២២-២៣ខាងមុខ ដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាននិងការរៀបចំព្រឹត្តិការណ៍ធំៗដូច្នេះហើយត្រូវមានកន្លែងទុកដាក់គ្រប់គ្រងជនវិបល្លាសស្មារតី ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273928437_259979049643778_3755622139045818207_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274153402_260593812915635_8077800578127833223_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274186665_260593939582289_6457360635743688763_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274202870_260593982915618_5376038020484073948_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274208549_260593879582295_8800578297485115837_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274248621_260593852915631_1580045059403780091_n.jpg)