រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាកំណត់អាទិភាព គម្រោងក្នុងវិស័យទឹកកខ្វក់ និងពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកំណត់អាទិភាព គម្រោងក្នុងវិស័យទឹកកខ្វក់ និងពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមប្រព័ន្ធវីដេអូអនឡាញ ជាមួយ ឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការទទួលបន្ទុក និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអនាម័យ ក៏ដូចជាប្រព័ន្ធចម្រុះទឹកកខ្វក់ ធនាគារ ពិភពលោក មានបំណងផ្តល់នូវហិរញ្ញប្បទានបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ជាពិសេស ក្នុងបណ្តាខេត្តអាទិភាពសំខាន់ៗក្នុងប្រទេសកម្ពុជា។ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ ឯកឧត្តម តាំង ម៉េងលាន បានផ្ដាំផ្ញើឱ្យមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាអនុវត្តន៍គម្រោងឱ្យមានប្រសិទ្ធភាព ត្រូវធានាឱ្យបានថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ប្រព្រឹត្តទៅ ដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ គួរបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ មានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ គ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណជាង ៥០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណ របស់ប្រទេសកូរ៉។

អត្ថបទទាក់ទង