ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ លោកស្រី លោកស្រី ជាប្រធាន-អនុប្រធាន តាមបណ្តាទីចាត់ការនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំផែនការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ ដែលសន្និបាតនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នាពេលខាងមុខនេះ។សូមជម្រាបថា គោលបំណងសំខាន់ នៃសន្និបាតនេះគឺដើម្បី៖ -ផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ។-ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីចំណុចវិជ្ជមាន អវិជ្ជមាន និងដោះស្រាយក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយគុណភាពប្រសិទ្ធភាព និងបរិយាប័ន្ន។-ទទួលបានអនុសាសន៍ និងគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272898035_251930763781940_4732977389805184484_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272951124_251955517112798_374339098734411072_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272947290_251956327112717_7965898082094549256_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272919085_251956363779380_5561797951549849795_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273201145_251956003779416_6096733081872012606_n-1024x683.jpg)