រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និងកុមារខេត្ត

++++++++++ខេត្តកណ្ដាល ÷ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក)ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ឌាល បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលការងារដែល គ.ក.ស.ក ខេត្ត សម្រេចបានក្នុងឆ្នាំ ២០២១ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្ដី៏គ.ក.ស.កខេត្ត គ.ក.ស.កក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ បានខិតខំប្រឹងប្រែងមិនរាថយឡើយ ដែលសបញ្ជាក់ឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ គ.ក.ស.កខេត្ត គ.ក.ស.កក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ឌាល បានសន្យាថានឹងទទួលយកនូវរាល់មតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ យកទៅធ្វើការពិចារណា រកដំណោះស្រាយ និងផ្ដល់ការគាំទ្របន្ថែមទៀតដល់ការអនុវត្តមុខងារភារកិច្ច របស់គ.ក.ស.កខេត្ត គ.ក.ស.កក្រុង-ស្រុក និងគ.ក.ន.កឃុំ-សង្កាត់។ ឯកឧត្តមក៏បាន កោតសសើរ ចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញមុខងារ តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្វែងយល់ពី បញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ហើយបានយកចិត្តទុកដាក់ធ្វើការឆ្លើយតប ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី សំដៅលើកកម្ពស់ស្ថានភាពស្រ្តី និងកុមារប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបរិបទ ដែល ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងអាស្រ័យផលពី សន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាព នយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា បានចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ មានរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់។ ឯកឧត្ដមបន្ថែមទៀតថា មន្ទីរពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើម្បីផ្ដល់កិច្ចសហការ និងគាំទ្រដល់កម្មភាពដែលបម្រើឲ្យតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.កខេត្ត បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវធាតុចូលជាច្រើនសម្រាប់ គ.ក.ស.ក គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួន ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាព ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាបន្នក្នុងខេត្តកណ្ដាល។

អត្ថបទទាក់ទង