រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។

អគារវះកាត់ និងអគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធិផលនានាជាច្រើនរបស់ខេត្តកណ្ដាល ក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ​​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង និង លើកកំពស់គុណភាពវិស័យសុខាភិបាល ដោយបានកំណត់នូវគោលដៅ​យុទ្ធសាស្ដ្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព”។

សមិទ្ធផលដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះរួមមាន៖ អគារវះកាត់ សុភាវី អគារសម្ភព សុភាវ័ន្ត និងសាងសង់អគារព្យាបាលជំងឺឆ្លង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេននៃមន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងនោះមាន ផ្លូវបេតុងអាមេ ដោយមានដាក់លូប្រវែង ៥៩០ម៉ែត្រដើម្បីទ្រទ្រង់ដំណើរការវិស័យសុខាភិបាល៕

អត្ថបទទាក់ទង