រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាការ និងអនុណៈកម្មាការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២

++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ធុល នាង ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាការ និងអនុណៈកម្មាការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ដើម្បីធ្វើការចាប់ឆ្នោតផ្គូរផ្គងផ្ទៀងផ្ទាត់ និងបែងចែកក្រុមកីឡាករបាល់ទាត់ទៅតាមប៉ូលនីមួយៗ។

ឯកឧត្តម ធុល នាង មានប្រសាសន៏ថា៖ ក្នុងការប្រកួតដណ្តើមពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តនាពេលនេះ គឺយើងបើកទូលាយផ្តល់អទិភាពអោយខាងវិស័យឯកជនគាត់ចូលរួមដែរ និងតំណាងក្រុង-ស្រុក តែសំខាន់អង្គភាពទាំងនោះស្ថិតក្នុងខេត្តកណ្តាល ហើយការប្រកួតនេះគឺជាការផ្តួចផ្តើមនូវគំនិតរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខត្ត គឺឯកឧត្តមមានទស្សនៈវិស័យចង់អោយវិស័យកីឡាបាល់ទាត់ក្នុងខេត្តកណ្តាលមានការរីកចម្រើន។

ឯកឧត្តម បានបន្ថែមទៀតថា៖ ដូច្នេះហើយបានជាឯកឧត្តមអភិបាលខេត្តបង្កើតពិធីនេះឡើងដើម្បីផ្តល់ឱកាសទៅដល់យុវជននៅតាមបណ្តាក្រុង-ស្រុក ក៏ដូចជាយុវជននៅតាមសហគ្រាសឯកជន បានចូលរួមប្រកួត ចូលរួមលេងកីឡា ដើម្បីលើកស្ទួយដល់វិស័យកីឡាបាត់ទាត់ ក៏ដូចជាវិស័យកីឡាផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅដល់អាយុ៤៥ឆ្នាំដើម្បីចូលរួមប្រកួត។

ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនដែលជាកីឡាករទាំងអស់ សូមចូលប្រកួតលេងដោយសេចក្តីថ្លៃថ្នូរ ចេះយល់យោគអធ្យាស្រ័យអោយគ្នា ហើយបើមានបញ្ហាអីទុកអោយថ្នាក់ដឹកនាំក្រុមជាអ្នកដោះស្រាយ ព្រោះពានរង្វាន់នេះសំដៅផ្តល់ឱកាសដល់យុវជនក្នុងខេត្ត បានបញ្ចេញនូវសមត្ថភាព ដូចនេះបើមានបញ្ហាអ្វីកើតឡើងវាជះឥទ្ធិពលអាក្រក់ដល់ខេត្តយើងទាំងមូល។ចំពោះលទ្ធផលនៃការចាប់ឆ្នោតផ្គូរផ្គងក្រុមកីឡាករមានចំនួន១៨ក្រុម បែងចែកជា៤ប៉ូល៖

A - ធី អ៉ិន កណ្តាលអេហ្វស៉ី យុវជនស្រុកកណ្តាលស្ទឹង យុវជនស្រុអង្គស្នួល និងស្វាយរលំ អេហ្វធី។

B - យុវជនស្រុកមុខកំពូល យុវជនស្រុកកៀនស្វាយ ស្នងការនគរបាលខេត្ត យុវជនស្រលាញ់សន្តិភាព និងស្អាងយើងស្អាត។

C - យុវជនស្រុកល្វាឯម ម៉ូតូតាខ្មៅ កងរាជអាវុធហត្ថខេត្ត មន្ទីរអប់រំ និងកីឡាខេត្ត។

D - យុវជនស្រុកខ្សាច់កណ្តាល មិត្តមិត្តតាខ្មៅ ព្រះនរាយណ៏ យុវជនក្រុងតាខ្មៅ និងរដ្ឋបាខេត្តកណ្តាល។ចំពោះពានរង្វាន់ និងចំណាត់ថ្នាក់រួមមាន៖

-ចំណាត់ថ្នាក់លេខ១=១២,០០០,០០០រៀល និងមេដាយមាស៣០គ្រឿង

-ចំណាត់ថ្នាក់លេខ២=៦,០០០,០០០រៀល និងមេដាយមាសចំនួន៣០គ្រឿង

-ចំណាត់ថ្នាក់លេខ៣=៤,០០០,០០០រៀល និងមេដាយមាសចំនួន៣០គ្រឿង

-ចំណាត់ថ្នាក់លេខ៤=២,០០០,០០០រៀល-ក្រុម(fair play)ទទួលបាន=២,០០០,០០០រៀល​-អជ្ញាកណ្តាលទទួលបាន=៤០០,០០០រៀល-អ្នកទាត់បញ្ចូលទីច្រើនទទួលបានពាន០១ និងទឹកប្រាក់៤០០,០០០រៀល-អ្នកចាំទីល្អទទួលបានពាន០១ និងទឹកប្រាក់ ៤០០,០០០រៀលសូមបញ្ជាក់ថា៖ចំពោះការកំណត់នៅថ្ងៃបើកការប្រកួតគឺថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ក្នុងក្រុងតាខ្មៅ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

អត្ថបទទាក់ទង