+++++++++ខេត្តកណ្តាល៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីថ្ងៃ ទី២៨ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុកនិងសមាគមន៍ក្រុមម៉ុងសាយជាច្រើនរូបផងដែរ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ សមាគមន៍ទាំងអស់ដែលត្រូវដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវសុំអនុញ្ញាតិច្បាប់អោយបានត្រឹមត្រូវពីរបណ្តា សង្កាត់-ក្រុង-ស្រុក របស់ខ្លួន និងត្រូវគោរពអោយបាននូវវិធានការណ៍របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ៣ការពារ ៣កុំអោយបានខ្ជាប់ខ្ជួន និងការពារសន្តិសុខសណ្តាប់ធ្នាប់អោយបានម៉ឺងម៉ាត់ជាទីបំផុត។
ហើយក្រុមដែលត្រូវដង្ហែមុននិងចេញដង្ហែត្រូវធ្វើតេស្ត៍រកមេរោគកូវីដ-១៩អោយបានគ្រប់ៗគ្នាដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។ លោកជំទាវបានបន្តថា៖ ស្នើដល់អាជ្ញាធរ ក្រុង-ស្រុកទាំងអស់គ្រប់ទីកន្លែងកំសាន្តក្នុងមូលដ្ឋានរបស់ខ្លួនក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដោយត្រូវណែនាំដល់អ្នកមកលេងកំសាន្តត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាល់កុលជាដើម ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272276504_4608750695919800_8573770257418243980_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272593387_4609082929219910_5175105825404382130_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272313832_4609090822552454_749578908518928282_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272434354_4609091229219080_6983030426091518556_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272671024_4609091025885767_8014268939242112739_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/272788023_4609091542552382_8884384672815414645_n.jpg)