រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង” ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់កងកម្លាំងទាំងបី ត្រូវយប់ចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ នៅចំណុចគោលដៅដែលខ្លួនប្រចាំការ ដើម្បីឱ្យពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ប្រកបដោយជោគជ័យ។ ក្នុងនោះដែរ ត្រូវមានក្រុមគ្រូពេទ្យប្រចាំការ នៅគ្រប់គោលដៅសំខាន់ៗ ដើម្បីធានានូវការជួយសង្គ្រោះបន្ទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍អ្វីកើតឡើងជាយថាហេតុ។ បន្ទាប់ពីកិច្ចប្រជុំមក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារ កងកំលាំងទាំងបី អញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ផងដែរថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថបទទាក់ទង