ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីចុះពិនិត្យទីតាំងការដ្ឋានដេប៉ូខ្សាច់ ឯកជនមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធ អជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់ម្ចាស់ដេប៉ូ រាល់ការដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ត្រូវគ្របឱ្យបានជិតកុំឱ្យខ្សាច់ធ្លាក់មកលើផ្លូវ ត្រូវដោះស្រាយចំពោះការបង្ហូរកាកសំណល់ នៃការបូមខ្សាច់ចូលលូសាធារណៈ ។ ឯកឧត្តមក៏បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យដល់ទីតាំងផ្ទាល់របស់ការដ្ឋានមួយនេះ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយម្ចាស់ដេប៉ូ ឱ្យបានរួចរាល់ឆាប់បំផុត។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271333839_4516918498436354_4357680351472190881_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271229093_4520176088110595_7151848652803320949_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271245596_4520176224777248_5856554005994339366_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271216359_4520175804777290_5319160907141487633_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271222678_4520177534777117_4682400402170668241_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271212362_4520177798110424_2229854908556851375_n-1024x683.jpg)