ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ តាមប្រព័ន្ឌ video Zoom meeting ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។ក្នុងកិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ សុខាភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី អភិបាលស្រុកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការជំរុញដល់តាមបណ្តារាជធានី ខេត្ត ត្រូវជំរុញនូវការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ដើម្បីអោយសិរីរាង្គរបស់យើងមានភាពស៉ាំ ហើយទន្ទឹមនិងការចាក់វ៉ាក់សាំងនេះយើងត្រូវបន្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្ត ៣ការពារ និង៣កុំ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអោយបានគ្រប់ៗគ្នា៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/270396222_4498669900261214_3415394154953172124_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/268013678_4499218076873063_6343193624681655024_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/268950957_4499216576873213_5023637933336339649_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/269854007_4499217430206461_7750767488509981258_n-1024x683.jpg)