រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ++++++++ខេត្តកណ្តាល៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ហើយផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយអោយអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។ សូមជម្រាបថា៖ មណ្ឌលយុវនីតិសម្បទានេះមាន៩២បន្ទប់ សង់លើផ្ទៃដីជាង៥ហិតា ហើយជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេង ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។

អត្ថបទទាក់ទង