++++++++++++++ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីរដ្ឋ ដែលមិនទាន់បានរៀបចំចុះបញ្ជី ត្រូវស្នើសុំ និងសហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការចុះបញ្ជីឱ្យអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ពិសេសគឺដើម្បីលប់បំបាត់ឱ្យបាននូវការទន្ទ្រាន ការកាន់កាប់ដោយអានាធិបតេយ្យ។ទន្ទឹមនឹងការចុះបញ្ជីដីរដ្ឋ អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរដ្ឋដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសដីដែលបានចុះបញ្ជីរួចហើយ។ ពិសេសជាងនេះត្រូវទប់ស្កាត់ឱ្យបាននូវ ការរំលោភយកដីចំណីផ្លូវ ចំណីប្រឡាយ ចំណីព្រែក ចំណីអូរ ចំណីបឹង ដែលធ្វើឱ្យស្ទះនូវចរន្តទឹកហូរ រំដោះទឹកចេញពី បឹង បួរ បញ្ចៀសនូវការជន់លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ក្រៅពីការងារចុះបញ្ជីដីរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/269926505_4477151602413044_6053214606698462490_n-4.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/269908654_4478049648989906_5080519264694825285_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/267879698_4478053885656149_5883776771658127507_n-1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/267898384_4478054162322788_6095166211209677160_n-1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/268950972_4478054618989409_6886415273973923761_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/269762113_4478054352322769_3859496591936915176_n-1024x682.jpg)