រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពការស្នាក់នៅអ្នលដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅលើផ្ទះបណ្តែតទឹក ចំនួន៥៤គ្រួសារ ស្ថិតនៅភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពការស្នាក់នៅអ្នលដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅលើផ្ទះបណ្តែតទឹក ចំនួន៥៤គ្រួសារ ស្ថិតនៅភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានបន្តសួរសុខទុក្ខមន្រ្តី កងកម្លាំងកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅប៉ុស្តិ៍នគបាលការពារព្រំដែនបាក់ណាម និងច្រកទ្វារព្រំដែនព្រែកជ្រៃ-ព្រែកទន្លា ស្ថិតនៅភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ។មានប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់កងកម្លាំងយើងត្រូវពង្រឹងការអនុវត្តបទបញ្ជានានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអនុសាសន៍របស់ថ្នាក់ដឹកនាំខេត្តឱ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទង