រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ច្ចប្រជុំជម្រុញការងារចាក់វ៉ក់សាំងជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិង ជំងឺកូវីដ-១៩ និងការងារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១

+ខេត្តកណ្តាល៖ រសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំជម្រុញការងារចាក់វ៉ក់សាំងជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិង ជំងឺកូវីដ-១៩ និងការងារត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១១។ក្នុងកិច្ចប្រជុំនេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានណែនាំដល់បណ្តាក្រុងស្រុកទាំង១១ ត្រូវរៀបចំការងារចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលាដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩អោយបានគ្រប់ៗគ្នា។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះសូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡង នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ នេះប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យនិងប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ។ ឯកឧត្តមបានណែនាំដល់អភិបាលក្រុង-ស្រុក ដែលមានមណ្ឌលប្រឡងត្រូវរៀបចំផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបេក្ខជន ជាពិសេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវវាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានកន្លែងផ្ញើរកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង គួររំលឹកផងដែរថា៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃ២៧ខាងមុខនេះខេត្តកណ្តាល មានមណ្ឌលប្រឡងសរុបចំនួន ១៨មណ្ឌល ស្មើនឹង៣៧០បន្ទប់ និងមានមណ្ឌលប្រឡងចំនួន៣៖១-ក្រុងតាខ្មៅ មាន ១៣មណ្ឌល = ១២សាលា២-ស្រុកស្អាង មាន ២មណ្ឌល = ១សាលា៣-ស្រុកកណ្តាលស្ទឹង មាន ៣មណ្ឌល = ២សាលា *ចែកចេញជា៖- ថ្នាក់វិទ្យាសាស្ត្រ មាន ៥មណ្ឌល ស្មើ ១១៥បន្ទប់ - -ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣មណ្ឌល ស្មើ ២៥៥បន្ទប់ក្នុងនោះបេក្ខជនចំណេះទូទៅ៖-ថ្នាក់វិទ្យាសាស្ត្រ ៖ ២ ៨៤៦នាក់ ស្រី ១ ៧៩០នាក់ -ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ៥ ៦១៨នាក់ ស្រី ៣ ០៦១នាក់។ ២-បេក្ខជនស្វៃរិនចំណេះទូទៅ៖-ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន-ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ២៩៥នាក់ ស្រី ១១៥នាក់៣-បេក្ខជនបំពេញវិជ្ជា៖-ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន-ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ៣១១នាក់ ស្រី ១០៧នាក់ ៤-បេក្ខជនស្វៃរិនបំពេញវិជ្ជា៖-ថ្នាក់វិទ្យាសាស្ត្រ គ្មាន-ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ១៤៥នាក់ ស្រី ៤៤នាក់។

អត្ថបទទាក់ទង