ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចជា៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
២-សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម។៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/268757746_4439676292827242_1854182529341389744_n-4-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/267190251_4444130919048446_8346699305076522806_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/267761466_4444132539048284_1547017173611412695_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/12/265591719_4444133332381538_9035450200670659000_n-1024x683.jpg)