រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធ ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធ ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិក្បាលកោះ ភូមិកណ្ដាលកោះ ភូមិស្វាយពងអង្រ្កង និងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលស្ថិតក្នុងភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ និងលោក នូ សឹង្ហបា ប្រធានភូមិបាលក្រុងតាខ្មៅ ដែលមានក្បាលដី៣,៤៥៩ក្បាលដី។

ក្នុងកិច្ចប្រជុំនេះ លោក នូសឹង្ហបា បានអំពាវនាវអោយប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន អោយបាន​ច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ អោយបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ថ្លែងក្នុងពិធីនោះដែរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា ការចុះបញ្ជីរដីធ្លីលក្ខណះប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។

អត្ថបទទាក់ទង