រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យការយកសំណាករបស់កម្មករ ចំនួន ៧៨នាក់ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test)

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ចុះពិនិត្យការយកសំណាករបស់កម្មករ ចំនួន ៧៨នាក់ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test) ដែលមកពីរោចក្រចំនួន០៥ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិវេណ អនុវិទ្យាល័យ បែកចាន ។ក្នុងនោះរួមមាន រីជេន ហូលីវ៉ែល ញ៉ូវអាយឃីត ម៉ាស្ទ័រ & ហ្រ្វែង នសឹងរោចក្រ ប៉ូវឃ័រ ។

កម្មករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន នឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំណែកអ្នកទទួលបានលទ្ធផលវិជ្ជមាននឹងត្រូវបញ្ជូនទៅមណ្ឌលព្យបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ គួរបញ្ជាក់ថា ព្រឹកនេះលិទ្ធផល ទទួលបានគឺវិជ្ជមាន០២នាក់ នឹងបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

អត្ថបទទាក់ទង