ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃការរៀបចំទម្រង់ឡើងវិញ និងគោលការណ៍ណែនាំនៃការធ្វើអធិការកិច្ចកន្លែងថែទាំជំនួសចំពោះកុមារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំរដ្ឋបាលសាលាខេត្តកណ្តាល។ សិក្ខាសាលានេះក៏មានការចូលពី មន្ត្រីបង្គោល នៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។






