+++++++++++ខេត្តកណ្ដាល៖ ដើម្បីធានាឱ្យការគ្រោងផែនការថវិកា និងការទូទាត់ថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយពេញលេញ សមស្រប និងស៊ីសង្វាក់គ្នាជាមួយរតនាគារខេត្ត នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២៧ និងបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦ និងប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ-សង្កាត់» ក្រោមអធិបតីភាព ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល នៅសាលាប្រជុំសាលាខេត្តកណ្ដាល។ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមដល់មន្ត្រីជំនាញថ្នាក់មូលដ្ឋាន លើការគ្រប់គ្រង និងការអនុវត្តថវិកាឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដោយគ្របដណ្តប់លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការងារសេវាសង្គម ការងារអនាម័យបរិស្ថាន និងការងារគណនេយ្យភាពសង្គម។ ឯកឧត្ដមបានបន្តថា៖ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីពាក់ព័ន្ធនៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ នឹងទទួលបាននូវបទពិសោធន៍ និងគោលការណ៍ណែនាំច្បាស់លាស់ ដើម្បីយកទៅអនុវត្តក្នុងការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវតាមនីតិវិធីហិរញ្ញវត្ថុ ក៏ដូចជាការរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៧ ឱ្យចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សា និងលើកសំណួរឱ្យបានផុលផុសលើបញ្ហាប្រឈមជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។ ព្រមទាំងសួរដេញដោលដោយត្រង់ទៅត្រង់មជាមួយគ្រូឧទ្ទេស លើចំណុចខ្វះខាត ឬបញ្ហាដែលធ្លាប់ជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ដើម្បីជួយឱ្យសិក្ខាកាមអាចកែតម្រូវចំណុចខ្វះខាតទាន់ពេលវេលា និងអនុវត្តការងារប្រកបដោយភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។
រដ្ឋបាលខេត្តកណ្ដាល បន្តបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីរៀបចំគម្រោងថវិកាឆ្នាំ២០២៧ និងការបិទបញ្ជីចំណូល-ចំណាយឆ្នាំ២០២៦ ជូនដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់
- 1
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃការរៀបចំទម្រង់ឡើងវិញ និងគោលការណ៍ណែនាំនៃការធ្វើអធិការកិច្ចកន្លែងថែទាំជំនួសចំពោះកុមារ
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់លើករណីសំណើសុំអាជ្ញាធរដែនដី និង កម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តសាលដីកាលេខ ២៦៧ ក្រv-ន-រ.ណ
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៧
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំ សម្របសម្រួលគូភាគី (ដើមបណ្តឹង និងចុងបណ្តឹង)
- 1
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពី “និតិវិធីនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២៧ និងបិទបញ្ជីចំណូល ចំណាយថវិកាឆ្នាំ២០២៦ និងប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់” ជូនដល់មន្ត្រីនៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់
- 1
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យ និងពន្លឿនការងារអ៊ុតផ្លូវកៅស៊ូមួយខ្សែនៅក្រុងតាខ្មៅ
- 1
- ដោយ អ៊ុន ស្រីកែវ
-
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងមន្ទីរបរិស្ថានខេត្តកណ្តាល សហការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពសហគមន៍ និងបរិស្ថានស្អាត
- 1
- ដោយ អ៊ុន ស្រីកែវ
-
ពិធីបុណ្យសពលោកស្រី ឈួន មុនី (ម្តាយបង្កើតរបស់ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានគណៈចលនាឥស្លាមខេត្តកណ្ដាល)
- 1
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រើការទូទាត់តាមប្រព័ន្ធបាគង និងKHQR ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការទូទាត់ទំនើបឌីជីថល
- 1
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំតាមដានវឌ្ឍនភាព ការងារសំណង់គ្រប់ប្រភេទ និងពិនិត្យពិភាក្សាអំពីការទទួលខុសត្រូវលើសមត្ថកិច្ចត្រួតពិនិត្យសំណង់ថ្នាក់ក្រុង ស្រុក ខេត្ត ក្រសួង និងសិក្សាទិដ្ឋភាពផ្លូវច្បាប់ចំពោះការសាងសង់សំណង់ខុសច្បាប់ នៅខេត្តកណ្តាល
- 1
- ដោយ អ៊ុន ស្រីកែវ