ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញកិច្ចប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់លើករណីសំណើសុំអាជ្ញាធរដែនដី និង កម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តសាលដីកាលេខ ២៦៧ ក្រv-ន-រ.ណ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលនឹងត្រូវចុះអនុវត្តនៅ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលខាងមុខ ដោយបានការអញ្ជើញចូលរួមពី អង្គភាពអាជ្ញាសាលា កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។









