ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកពញាឮ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ តាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានផ្ទេរភារកិច្ចលោក អ៊ូច សៅវឿន ពីអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោក ថន សុវណ្ណា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលើកដែក។











