ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកល្វាឯម បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ តាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានផ្ទេរភារកិច្ចលោក ឃឹម សំភា ពីអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ជំនួសលោក លីវ វណ្ណថេង ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ។














