រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តវាំងកែវ (ហៅវត្តព្រែកស្បូវ)

+++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តវាំងកែវ (ហៅវត្តព្រែកស្បូវ) សង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំទូលាយ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរ។ពីធីបុណ្យនេះមានរយៈពេលសរុប ១៥ ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ)។ថ្ងៃកាន់បិណ្ឌ (វេនទី១ ដល់ វេនទី១៤) ចាប់ពីថ្ងៃ ១រោច ដល់ ១៤រោច ខែភទ្របទហៅថាពិធីកាន់បិណ្ឌ។ ក្នុងកំឡុងពេលនេះ ពុទ្ធបរិស័ទ ឬអាជ្ញាធរ ស្ថាប័ន តាមវេននីមួយៗ រៀបចំពិធីសូត្រមន្តនៅពេលល្ងាច និងរ៉ាប់បាត ប្រគេនភត្តាហារនៅពេលព្រឹកដលលព្រះសង្ឃ ។ថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ជាថ្ងៃប្រមូលផ្តុំជួបជុំធំជាងគេ ដែលប្រជាជនគ្រប់ទិសទីមកធ្វើបុណ្យរួមគ្នា និងជួបជុំគ្រួសារ។នៅក្នុងឱកាសនោះឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគេនព្រះសង្ឃនូវ អង្ករ ទឹកសុទ្ធ ភេសជ្ជះ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។សូមរំលឹកផងដែរថា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ ។ ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភព៕

អត្ថបទទាក់ទង