រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សិត្បូ ក្រុងតាខ្មៅ និងប្រធានក្រុមការងារចលនាស្ត្រី ចុះមូលដ្ឋានក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សិត្បូ ក្រុងតាខ្មៅ និងប្រធានក្រុមការងារចលនាស្ត្រី ចុះមូលដ្ឋានក្រុងតាខ្មៅ រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមចលនាស្ត្រីក្រុងតាខ្មៅ បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តជម្ពូព្រឹក្ស និងវត្តសិត្បូ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំទូលាយ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរ។ពិធីបុណ្យនេះមានរយៈពេលសរុប ១៥ ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ)។ថ្ងៃកាន់បិណ្ឌ (វេនទី១ ដល់ វេនទី១៤) ចាប់ពីថ្ងៃ ១រោច ដល់ ១៤រោច ខែភទ្របទហៅថាពិធីកាន់បិណ្ឌ។ ក្នុងកំឡុងពេលនេះ ពុទ្ធបរិស័ទ ឬអាជ្ញាធរ ស្ថាប័ន តាមវេននីមួយៗ រៀបចំពិធីសូត្រមន្តនៅពេលព្រឹក និងរាប់បាត ប្រគេនភត្តាហារនៅពេលព្រឹកដល់ព្រះសង្ឃ ។ថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ជាថ្ងៃប្រមូលផ្តុំជួបជុំធំជាងគេ ដែលប្រជាជនគ្រប់ទិសទីមកធ្វើបុណ្យរួមគ្នា និងជួបជុំគ្រួសារ។នៅក្នុងឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និង ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់សិត្បូ ក្រុងតាខ្មៅ បានប្រគេនព្រះសង្ឃនូវ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។ សូមរំលឹកផងដែរថា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយារណាស់មកហើយ ។ ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភព៕

អត្ថបទទាក់ទង