រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈសម្រាប់ ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អភិបាលរងក្រុងស្រុកទាំង១៣

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈសម្រាប់ ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អភិបាលរងក្រុងស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងតម្រង់ទិសលើការរៀបចំផែនទីបង្ហាញផ្លូវ សំដៅលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកណ្តាលឱ្យកាន់តែមានភាពទាក់ទាញ ប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងនោះដែរ អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីសក្តានុពលដ៏សំខាន់នៃតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ កសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិដែលមានស្រាប់ក្នុងខេត្ត ដែលចាំបាច់ត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ ដើម្បីរៀបចំកែប្រែ និងអភិវឌ្ឍបន្ថែមឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អត្ថបទទាក់ទង