រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន

++++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១១ ព្រមទាំងពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានកោតសរសើរកងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំបំពេញតួនាទី និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការទទួលខុសត្រូវ កិច្ចសហការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាប្រឈម ជាពិសេសបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការផ្តល់សេវាសាធារណៈត្រូវបន្តធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល រហ័ស និងមានតម្លាភាព ព្រមទាំងបង្កើនការស្តាប់មតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីកំណត់បញ្ហាអាទិភាព និងដោះស្រាយឱ្យចំគោលដៅ។ ជាមួយគ្នានេះ ចំពោះគម្រោងអភិវឌ្ឍន៍នានានៅមូលដ្ឋាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បណ្ដាលមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការ មានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តតាមដាន និងជំរុញការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ព្រមទាំងធានាប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ដើម្បីឱ្យគម្រោងទាំងនេះផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នុត ពុធដារ៉ា បានណែនាំដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាការដឹកដី និងដឹកខ្សាច់រាយប៉ាយតាមដងផ្លូវ ដែលប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈ បញ្ហានេះមន្ទីរពាក់ព័ន្ធនឹងអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវសហការគ្នា និងចាត់វិធានការដោះស្រាយឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តសហការជាមួយមន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយទាន់ពេលវេលា ជាពិសេសចំពោះគម្រោងដែលកំពុងអនុវត្ត ដើម្បីទប់ស្កាត់ការយឺតយ៉ាវ និងត្រូវធានាថាការអភិវឌ្ឍមូលដ្ឋានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង