រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ទំនាស់ដីធ្លីនៅក្រុងតាខ្មៅ ដោយភាគីទាំងពីរព្រមព្រៀងគ្នាបញ្ចប់ទំនាស់ដោយបរិយាកាសយោគយល់ និងស្និទ្ធស្នាល

+++++++++++​ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្របសម្រួលករណីវិវាទដីធ្លី រវាងភាគីដើមបណ្តឹង ឈ្មោះ អេង សេងងួន និងភាគីឈ្មោះ គង់ ប៊ុនឆាយ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភ និងគ្រប់គ្រងលើទីតាំងដីកម្មសិទ្ធិដោយខុសច្បាប់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។​នៅក្នុងកិច្ចប្រជុំសម្របសម្រួលនេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងបញ្ចប់ទំនាស់ដោយសន្តិវិធី និងទទួលយកដំណោះស្រាយរួមគ្នា ជាមួយនឹងលទ្ធផលជាផ្លែផ្កា។ក្នុងនោះភាគី គង់ ប៊ុនឆាយ បានយល់ព្រមធ្វើការរុះរើផ្ទះ ព្រមទាំងសម្ភារផ្សេងៗដែលនៅលើទីតាំងដីវិវាទនោះចេញឱ្យអស់ យ៉ាងយូរត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៧ ហើយភាគី អេង សេងងួន នឹងចាប់ផ្តើមធ្វើរបងការពារព្រំដីរបស់ខ្លួនជាបណ្តើរៗ ទៅតាមការព្រមព្រៀងរវាងភាគីទាំងពីរ។អ្វីដែលជាចំណុចសំខាន់ និងគួរឱ្យកោតសរសើរនោះគឺ ភាគីទាំងពីរបានយល់ព្រមបន្តរក្សានូវមនោសញ្ចេតនាបងប្អូន និងការរាប់អានគ្នាដ៏ល្អប្រសើរដដែល ដោយគ្មានការខឹងសម្បារ ឬប្រកែកប្រកាន់គ្នាបន្តទៀតឡើយ។​ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពនៃការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយទុក្ខធុរៈ និងបង្កើតនូវបរិយាកាសឈ្នះ-ឈ្នះ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង