រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកជំទាវ ហែម ចាន់លី សមាជិក គកសក ខេត្ត​

ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ គកសក ខេត្ត បានសហការជាមួយរដ្ឋបាលស្រុកល្វាឯម និងឃុំទឹកឃ្លាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកជំទាវ ហែម ចាន់លី សមាជិក គកសក ខេត្ត​ និងលោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក ដោយមានចូលរួម លោកមេឃុំទឹកឃ្លាំង​ លោក លោកស្រី ក្រុមការងារ គកសក ស្រុក ការិយាល័យពាក់ព័ន្ធ នគរបាលស្រុក មណ្ឌលសុខភាព គកនក ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ១៦៥នាក់ ស្រី ១៤២នាក់ នៅវត្តឧទ័យសាគរ ឃុំទឹកឃ្លាំង ស្រុកល្វាឯម​ វេទិកា​នេះធ្វេីការផ្សព្វផ្សាយ​ សុខភាពមាតា ទារក និងអាហារូបត្ថម្ភ ជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ( ផ្សព្វផ្សាយដោយ មណ្ឌលសុខភាពស្រុក)​ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការចិញ្ចឹមកូនបែបវិជ្ជមាន​ ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។ ក្នុងនោះផងដែរ ក្រុមការងារបានចែកសាប៊ូម្សៅដល់អ្នកឆ្លើយសំណួរ និងអ្នកចូលរួមទាំងអស់នូវ សាប៊ូ ម្នាក់១កញ្ចប់ ជាវត្ថុអនុស្សាវរីយ៍។

អត្ថបទទាក់ទង