ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែវ សួនសុភី ស សុខា អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយឧបត្ថម្ភទ្រទ្រង់សាកលវិទ្យាល័យសម្តេចព្រះមហា សង្ឃរាជ បួរ គ្រី ប្រារព្ធធ្វើនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។









