រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអាជ្ញាធរស្រុកអង្គស្នួល កងកម្លាំងទាំងបី។សូមបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធ ឆ្លងសមិទ្ធផលនានា ក្នុងវត្តអង្គពពាយមានជ័យ នឹងប្រារព្ធធ្វើនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង