ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរៀបចំពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ វត្តអង្គពពាយមានជ័យ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈអធិបតីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។













