ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។









