រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០គ្រួសារ ស្ថិតក្នុងសង្កាត់រការខ្ពស់ បានទទួលអំណោយពី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្

ខេត្តកណ្តាល ៖ ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត់ ដោយរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ និង ឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមការងារចុះជួយសង្កាត់រការខ្ពស់ ព្រមទាំងអជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រី ចំនួន ១៥0គ្រួសារ ស្ថិតនៅក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានធ្វើការពន្យល់ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ឲ្យបានគ្រប់ពេលវេលា ដោយត្រូវខិតខំបន្តអនុវត្តវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើ សំដៅការពារអាយុជីវិតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនកុំឲ្យឆ្លងជំងឺនេះ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតមូលដ្ឋានខ្លួន ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន។ ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ឯកឧត្ដម បានបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឲ្យជីវភាពប្រជាពលរដ្ឋជាច្រើន បានជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបានដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែទោះជាយ៉ានេះក្តីក៏អាជ្ញាធរនិងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រក្រី ក្នុងសង្កាត់រការខ្ពស់់ ចំនួន ១៥០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ១ដប មី ១កេស និងថវិកា ២ម៉ឺនរៀល។

អត្ថបទទាក់ទង