ដំណើរការនៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋាន ក្រុុងតាខ្មៅ ក្នុងសង្កាត់កំពង់សំណាញ់ បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត និងតាមវិធានការរបស់ក្រសួងសុខាភិបាល បានចាប់ផ្តើមទៅយ៉ាងរលូន នៅថ្ងៃទី១០ មិថុនានេះ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងបែបនេះ គណៈពេលដែលលោកជំទាវ ចុះពិនិត្យមើលដោយផ្ទាល់ នៃដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅវិទ្យាល័យហ៊ុន សែន ខ្ពប់វែង ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
លោកជំទាវ បានបន្តថា អាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងល្អ ជាមួយក្រុមគ្រូពេទ្យដោយតម្រូវ អោយបងប្អូន ប្រជាពលរដ្ឋ តម្រង់ជាជួរយ៉ាង មានសណ្តាប់ធ្នាប់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ នូវការរីករាលដាល ជម្ងឺកូវីដ-១៩ ក៏បានធ្វើឡើងយ៉ាងល្អ ផងដែរ ។
សូមបញ្ជាក់ថា ដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/195736039_3878077598987117_6349361745612098215_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/197812007_3878076378987239_3605487810425788427_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193311913_3878076498987227_2952612290350387536_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/196387439_3878076865653857_5681539580855756683_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198496041_3878076582320552_50581048641270473_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/191251696_3878076955653848_8667329380462478274_n.jpg)