ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីកងរាជអាវុធហត្ថខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/191410758_3834444506683760_5999810547910536773_n-1-1024x682.jpg)
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ កងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/190270752_3835231499938394_6069812789502937969_n-1024x682.jpg)
ឯកឧត្តម បន្តថា កងរាជអាវុធហត្ថខេត្ត បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស ពិសេសក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធឆាំងនឹងជំងឺកូវីដ-១៩ កម្លាំងកងរាជអាវុធហត្ថខេត្តបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីដួងចិត្ត ហើយថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/188998912_3835231976605013_700440305809429640_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186484423_3835231719938372_3273385469953830246_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186549874_3835232453271632_1027631253635075035_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186572898_3835232253271652_952164364307210850_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186464238_3835232643271613_7072120797440262922_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186551804_3835232889938255_6555058278054232325_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/188090907_3835233033271574_7972226478591488777_n-1024x682.jpg)