រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អគ្គនាយករោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វេងហ្វាន (ខេមបូឌា) នាំយកអំណោយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោកអគ្គនាយករោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វេងហ្វាន (ខេមបូឌា) និងសហការី បាននាំយកអំណោយជា ម៉ាស ចំនួន ៤ម៉ឺនម៉ាស ទឹកសុទ្ធ ចំនួន ២០០កេស និងមី ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ដើម្បីប្រើប្រាស់សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកអគ្គនាយករោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វេងហ្វាន (ខេមបូឌា) និងសហការី ចំពោះទឹកចិត្តប្រកបដោយក្តីសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លា ដែនេះជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ មនុស្សធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានប្រជាពលរដ្ឋទូទាំងខេត្ត សាទរ និងចងចាំទុកក្នុងដួងចិត្តជារៀងរហូត។

អត្ថបទទាក់ទង