រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សប្បុរសជន នៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ រដ្ឋបាលខេត្តកណ្ដាល ដើម្បីបម្រើឲ្យការងារមនុស្សធម៌នានា

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយពី ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភអង្ករចំនួន ៣តោន ត្រីខ១០០យួរ និងមី៤០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែង ក្នុងការងារមនុស្សធម៌នានា ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។

ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបាននាំយកអំណោយយ៉ាងច្រើន មកឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារ មនុស្សធម៌ ពិសេសគឺការងារប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏ថា កាយវិការមនុស្សធម៌របស់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ហើយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលខេត្តកំពុងតែត្រូវការជាចាំបាច់ នូវសម្ភារៈទាំងអស់នោះ ដើម្បីប្រយុទ្ធប្រឆាំង បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្ត សំរាប់អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅនានាដែលកំពុងតែជួបការលំបាកឯកឧត្តម ក៏បានជូនពរដល់បងប្អូនសប្បុរសជនទាំងអស់ឲ្យមានសេចក្ដីសុខចម្រើន ហើយរដ្ឋបាលខេត្ត មានសេចក្តីរីករាយ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមជួយគាំទ្របន្ថែមទៀតពី សប្បុរសជនទាំងអស់ផងដែរ។

អត្ថបទទាក់ទង