រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង

ខេត្តកណ្ដាលោ ៖ រសៀលថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមប្រព័ន្ធ Video Conference (Zoom Meeting)។

កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពី របាយការណ៍ប្រតិបត្តិប្រចាំខែ នៃជំងឺកូវីដ-១៩ និងទិសដៅក្រោយពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕គួរបញ្ជាក់ដែរថា ក្នុងខេត្តកណ្ដាល មានអ្នកកំពុងសម្រាកព្យបាលនៅ ស្រុកកៀនស្វាយចំនួន ៤២នាក់ (ជាសះស្បើយ ០៦នាក់), ស្រុកអង្គស្នួល ចំនួន៩២៦នាក់ (ជាសះស្បើយ ៨១នាក់), ស្រុកមុខកំពូល ចំនួន៣៧នាក់, ស្រុកខ្សាច់កណ្ដាល ចំនួន២១នាក់ (លាប់ ០៣នាក់), ស្រុកពញាឮ ចំនួន៣៧នាក់ និងនៅមណ្ឌលឈូងលៀប ក្នុងស្រុកស្អាងខេត្តកណ្ដាល ចំនួន១១៥នាក់។

អត្ថបទទាក់ទង