រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាល នៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ សរុបចំនួន ១២៨នាក់ ស្រី១០៤នាក់ ក្នុងចំណោម៧០៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាល នៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ សរុបចំនួន ១២៨នាក់ ស្រី១០៤នាក់ ក្នុងចំណោម៧០៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា បើទោះបីពេលនេះ បងប្អូនកម្មករ កម្មការិនីបានជាសះស្បើយពីជំងឺនេះយ៉ាងណាក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យផងដែរ ។

អត្ថបទទាក់ទង