រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យចំនួន ១៩ គ្រួសារ នៅស្រុកកៀនស្វាយ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា និងសហការី ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជួនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះដោយសារខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យចំនួន ១៩គ្រួសារ នៅឃុំកំពង់ស្វាយ ឃុំបន្ទាយដែក និងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មានប្រសាសន៍នាឱកាសនោះដែរ លោកទៀង សុគន្ឋ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះផងដែរ លោកនាយកសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ។

អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ជែល ១ដប ,ម៉ាស ១០បន្ទះ ,ឃីត ១កញ្ចប់ ,ប្រេងឆា ១ដប ចំពោះអ្នករបើកដំបូលដោយអន្លើ ១០គ្រួសារ ឧបត្ថម្ភថវិកាក្នុង១គ្រួសារៗ ១០ម៉ឺនរៀល និងអ្នករបើកដំបូលធ្ងន់ធ្ងរ ៦គ្រួសារ បានឧបត្ថម្ភថវិកាជូន ២០ម៉ឺនរៀលក្នុង១គ្រួសារៗ។ ដោយឡែកអ្នករងគ្រោះរលំផ្ទះទាំងស្រុង ៣គ្រួសារ និងរងគ្រោះដោយអគ្គីភ័យ១គ្រួសារ បានឧបត្ថម្ភបន្ថែមកៅស៊ូតង់ម្នាក់ ១ផ្ទាំង និងថវិកាចំនួន ៥០ម៉ឺនរៀល។ និងឧបត្ថម្ភដល់ទារិកាពិការជើងទាំងសងខាងនូវទឹកប្រាក់ចំនួន២០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង