រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ចាប វន្នី ទទួលអំណោយពីក្រុមហ៊ុន វ័ន លី ឯ.ក wan li co.,Ltd ប្រគល់ជូនមន្ទីរព័ត៌មានខេត្តកណ្តាល ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានទទួលអំណោយ ពីក្រុមហ៊ុន វ័ន លី ឯ.ក wan li co.,Ltd ជាគ្រឿងឧបភោគបរិភោគ ដែលពិធីនេះបានប្រារព្ធធ្វើនៅមន្ទីរព័ត៌មានខេត្តកណ្តាល។

ឯកឧត្តម បានមានប្រសាសន៍ថា អំណោយដែលបានមកនាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងផលប៉ះពាល់ពីជំងឺកូវិដ-១៩ សកម្មភាពនិងទឹកចិត្តសប្បុរសធម៏របស់ក្រុមហុ៑នគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាលំបាកជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះក្រុមហុ៑ន ដែលបានចំណាយថវិកាទិញអំណោយមកប្រគល់ជូនមន្ទីរព័ត៌មាន សំរាប់ចែកដល់ដៃប្រជាពលរដ្ឋដែលខ្វះខាតក្នុងកាល:ទេស:នេះ។ ឯកឧត្តមបានសន្យាថានឹងធ្វើការបែងចែកអំណោយនេះអោយចំគោលដៅដើម្បីរួមចំណែកក្នុងការដោះស្រាយការលំបាកជាមួយរដ្ឋបាលខេត្តកណ្តាល។

អំណោយដែលប្រគល់ជូននាពេលនេះរួមមាន៖ ម៉ាសចំនួន: 15,000ម៉ាស អង្ករចំនួន: ១តោន ទឹកស៊ីអុីវ : ៥០៤ ដប=៨៤យួរ និងទឹកសុទ្ធ: ១០០ កេស៕

អត្ថបទទាក់ទង